ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់បានធ្វើអត្តឃាតដោយយកកាំបិតអារកសម្លាប់ខ្លួនឯង

ខេត្តមណ្ឌលគិរី៖  នាថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា​ ​ឆ្នាំ២០២២នៅវេលាម៉ោង៧និង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីមនុស្សស្លាប់  នៅភូមិដើមស្រល់សង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

បន្ទាប់ពីទទួលដំណឹងកម្លាំងប៉ុស្តិ៍មនោរម្យបានចុះហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំផ្នែកជំនាញចុះពិនិត្យដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីកម្លាំងជំនាញការិយាល័យបច្ចេកទេស សហការណ៍ផ្នែកជំនាញក្រុងសែនមនោរម្យនិងប៉ុស្តិ៍មនោរម្យ និងចូលរួមដោយលោកគ្រូពេទ្យ ក្រុមប្រឹក្សាសង្កាត់ បានធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសព ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់និងប្រមូលពត៌មានសាក្សីជុំវិញហេតុការណ៍ យើងសន្និដ្ឋានបានថា សាកសពជនរងគ្រោះឈ្មោះ ឆន ចាន់ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលេីពិតជា បានធ្វើអត្តឃាត អារក សម្លាប់ខ្លួនពិតប្រាកដមែន

មូលហេតុដោយជនរងគ្រោះមានសតិមិនប្រក្រតី ក្រោមឥទ្ធិពលស្រវឹងស្រាក្រោយពិនិត្យចប់សព្វគ្រប់យើងបានធ្វើការប្រគល់សាកសពជូនក្រុមគ្រួសាទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។