ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាលខេត្តកំពង់ចាម

កំពង់ចាម ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត រួមមានលោក លោកស្រីស្នងការរង និងលោក លោកស្រីនាយ-នាយរងការិយាល័យជំនាញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ នាពេលខាងមុខនេះ ។

ថ្លែងនៅក្នុងពិធីនេះផងដែរ គឺផ្តោតសំខាន់ទៅលើការប្រមូលផ្តុំកម្លាំងប្រចាំការនៅតាមការិយាល័យនីមួយៗ រៀបចំមធ្យោបាយ ត្រៀមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០​ ដើម្បីចេញល្បាតចល័តតាមគោលដៅងាយរងគ្រោះ តាមរមណីយដ្ឋាន វត្តអារាម និងទីកន្លែងកម្សាន្តនានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សំដៅធានាឲ្យនូវសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូន:

១-វេនគួបទាំងពីរវេន ដោយក្នុងវេនគួបប្រចាំការ២៤ម៉ោង/២៤ម៉ោង ទទួលបាន :
-អង្ករចំនួន ០១បេ (២៥គីឡូក្រាម)
-ទឹកក្រូចចំនួន ០៣កេស
-ស្រាបៀចំនួន ០៣កេស
-ទឹកសុទ្ធចំនួន ០៣កេស
-មីម៉ាម៉ាចំនួន ០៣កេស និង
-ថវិកាចំនួន ៦០០,០០០រៀល/ក្នុង​មួយថ្ងៃ

២-ផ្តល់ជូនតាមបណ្ដាការិយាល័យជំនាញទាំង៣២ ដោយក្នុងមួយការិយាល័យទទួលបាន :
-ទឹកក្រូចចំនួន ០២កេស
-ស្រាបៀចំនួន ០២កេស
-ទឹកសុទ្ធចំនួន ០២កេស
-មីម៉ាម៉ាចំនួន ០២កេស និង
-ថវិកាចំនួន ១៥០,០០០រៀល សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ។

+សរុបចំណាយរួមជាថវិកាចំនួន ១៧,០០០,០០០រៀល ៕