ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភ ដល់គ្រួសារសមាជិកអតីតយុទ្ធជន

ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥

ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ

ម៉ែន លី ស្នងការនគរបាលខេត្ត  បានដឹកនាំកងកម្លាំងនគរបាលក្រុង ស្ទឹងសែន ជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ១៤ គ្រួសារ ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ 

ក្នុងឱកាសនោះដែរ លោកស្នងការ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់អំពី សុខទុក្ខ សុខភាព ការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់បងប្អូនគ្រប់មូលដ្ឋានឃុំសង្កាត់ បន្ថែមការលើកឡើងខាងលើនេះលោកបានដាស់តឿនក្រើនរំលឹក ដល់បងប្អូន សូមឧស្សាហ៍ធ្វើអនាម័យ លាងដៃ ជាមួយសាប៊ូ អាល់កុល ជាញឹក

ញាប់ បន្ទាប់ពីប៉ះពាល់វត្ថុអ្វីមួយ 

លោក បានប្រគល់គ្រឿងឧបភោគបរិភោរួមមាន៖ អង្ករ, មី, ត្រីខ , ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកបរិសុទ្ធ, អំបិល, ស្ករស, ប៊ីចេង, ប្រេងឆា, មាន់សម្រាប់ធ្វើពូជ និងថវិកាមួយចំនួន សរុបថវិកា ,៥០០,០០០ រៀល

ជាងចុងក្រោយលោក ពិន ចាន់រុន តំណាងឲ្យអតីតយុទ្ធជន ទាំង ១៤ គ្រួសារបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរនិងបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោក ជាពិសេសទេវតាថ្មី សូមប្រោស ប្រទានពរជ័យ បវរសួស្តី សិរីមង្គលមហាប្រសើរ ជូនថ្នាក់ដឹកនាំ កងកម្លាំងទូទាំងខេត្ត សមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ