ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី​ អញ្ជើញ​ចូលជួប​សម្ដែងការគួរសម​ និងគោរពជូនពរថ្នាក់ដឹកនាំ

កំពង់ចាម​៖​ នៅព្រឹក​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំ​ លោក-លោកស្រី​ស្នងការរង​ លោកនាយការិយាល័យ​ និងលោកអធិការនគរបាលស្រុក-ក្រុង​ នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចូលជួប​សម្ដែងការគួរសម​ និងគោរពជូនពរ​ ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​​ ៖

១-ឯកឧត្តម​ ហ៊ុន​ ណេង​ សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការទី៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម​

២-ឯកឧត្តម​​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​ រាយការណ៍​អំពី​លទ្ធផល​ការ​ងារ​មួយចំនួនដែលសម្រេចបាន​រយៈពេល​កន្លង​មក​នេះ​ ព្រមទាំងទទួលបាន​នូវអនុសាសន៍ចង្អុលណែនាំបំពេញបន្ថែម​មួយចំនួន​ សម្រាប់​យកទៅអនុវត្ដក្នុងទិសដៅបន្ដ​ ពិសេស​ការរៀបចំ​ផែនការ​ ការពារ​ សន្តិសុខ​ រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរខាងមុខនេះ​ ផងដែរ​ ៕