ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុងកំពង់ចាម ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ និងបិទស្លាកអប់រំពីច្បាប់ចរាចរណ៍ដឹកនាំដោយលេខាដ្ឋាននៃអនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម​

កំពង់ចាម៖​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុងកំពង់ចាម បានចុះផ្សព្វផ្សាយក្រេីនរំលឹកដល់ពលរដ្ឋ​ និង​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ បង្កេីនការប្រុងប្រយត្នខ្ពស់ចំពោះការបេីកបរ​ តាមដងផ្លូវ​ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ​ដែលដឹកនាំដោយលេខាដ្ឋាននៃអនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម​ ក្រោមពាក្យស្លោកអប់រំថា :

ថ្ងៃនេះ​ ថ្ងៃស្អែក​ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បិទជាប់នឹងរថយន្តដឹកទំនិញ, រថយន្តដឹកអ្នកដំណើរ និងមធ្យោបាយធ្វើដំណើរតាមដងផ្លូវទាំងអស់ ៕