ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រដ្ឋបាលស្រុកទឹកផុស សហការជាមួយអធិការដ្ឋាននគរបាលស្រុក បានបើកបណ្តុះ បណ្តាលស្តីអំពីក្រមសីលធម៌ និងការការពារការិយាល័យបោះឆ្នោតជូនដល់កម្លាំងនគរបាលក្របខណ្ឌថ្មី និងកម្លាំងប្រជាការពារ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលស្រុកទឹកផុស សហការជាមួយអធិការដ្ឋាននគរបាលស្រុក បានបើកបណ្តុះ បណ្តាលស្តីអំពីក្រមសីលធម៌ និងការការពារការិយាល័យបោះឆ្នោតជូនដល់កម្លាំងនគរបាលក្របខណ្ឌថ្មី និងកម្លាំងប្រជាការពារ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស និងលោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស ដោយមាន ការចូលរួមពីគ្រូបង្គោល កម្លាំងក្របខណ្ឌថ្មី និងកម្លាំងប្រជាការពារ សរុបសមាសភាពចូលរួម ចំនួន ២០០ នាក់ ៕