ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យតំណាងចុះសួរសុខទុក្ខសហការី និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផ្តល់ជូនសហការីចំនួនពីររូបកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

កំពង់ចាម ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្ស បានចាត់ឲ្យលោកវរសេនីយ៍ឯក ស្វាយ ស៊ីប៊ុណ្ណា នាយការិយាល័យបុគ្គលិក និងសហការី ចុះសួរសុខទុក្ខសហការី និងបាននាំយកប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជា, ប្រាក់ផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការ, ប្រាក់មិត្តជួយមិត្តរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងស្រុកកោះសូទិនព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនសហការីដែលរងរបួសក្នុងពេលបំពេញបេសកកម្មការងារ និងមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅគេហដ្ឋានចំនួនពីររូប គឺ :

ស្រុកស្រីសន្ធរ
-លោកអនុសេនីយ៍ឯក ហន ឡាលីន ឋានៈមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករំដេង ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលខ្លួនឯងនៅផ្ទះ ស្ថិតនៅភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទទួលបាន :
– ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា : ២.០០០.០០០រៀល
– ថវិការបស់លោកឧត្តមសេនីយ៍ស្នងការ ១០០ដុលារ
– ថវិកាមិត្តជួយមិត្តរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ២១០.០០០រៀល
– ទឹកដោះគោឆៅ ០២ឡូ
– ទឹកសុទ្ធ ០២កេះ ។

ស្រុកកោះសូទិន
-លោកវរសេនីយ៍ទោ ឡោ ស៊ាងហ៊ត់ អធិការរងផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន មានទីលំនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគាត់មានជម្ងឺឡើងបាយភ្នែក ហើយត្រូវបានវះកាត់កាលពីថ្ងៃទី០៣.០៤.២០២២ នៅគ្លីនិច ដោ សីហា (ភ្នំពេញ) ទទួលបាន :
-ថវិការបស់លោក ឧត្តមសេនីយ៍ស្នងការ និងថវិកា មិត្តជួយមិត្ត របស់អធិការដ្ឋានចំនួន ៩៦០,០០០រៀល (ប្រាំបួនរយ ហុកសិបពាន់រៀលគត់)
-ទឹកដោះគោឆៅ ០៤ឡូ
-ទឹកសុទ្ធវីតាល់០១ កេស
-ទឹកផ្លែឈើ ០១កេស និងស្កស ០១គីឡូក្រាម
+សរុបថវិកាចំនួន ១,០៩០,០០០រៀល ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកនាយការិយាល័យ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការ ចំពោះអ្នកទាំងពីរនាក់ខាងលើ និងបានជូនពរឲ្យអ្នកទាំងពីរនាក់ឆាប់ជាសះស្បើយពីជំងឺ នឹងបានមកបម្រើការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចមុនវិញ ៕