ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលមូលដ្ឋានស្រុកកំពង់សៀម បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងយកសៀវភៅស្នាក់នៅ សៀវគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងផ្តល់សេវារដ្ឋបាលផ្សេងទៀតដល់ខ្នងផ្ទះប្រជាពលរដ្ឋ

កំពង់ចាម៖ ដោយអនុវត្តទៅតាមផែនយុទ្ធសាស្រ្តដាក់ឲ្យអនុវត្តរបស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានជំរុញដល់កម្លាំងនៅតាមបណ្តាប៉ុស្តិ៍ខិតខំប្រឹងប្រែងបំពេញភារកិច្ចមុខងារ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរ និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្រោមរូបភាពនៃការល្បាតចល័ត ការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជូននូវសេវាសាធារណៈ និងសេវារដ្ឋបាល ដល់ពួកគាត់ដល់ខ្នងផ្ទះ សំដៅធ្វើយ៉ាងណាបង្កភាពងាយស្រួលជូនពួកគាត់ ដើម្បីសង្គម និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។

ឆ្លៀតក្នុងឱកាសនេះផងដែរ សមត្ថកិច្ចយើង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម ចូលរួមអនុវត្តបន្តនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសម្ភារៈ និងទ្រព្យសម្បត្តិឲ្យគត់មត់ ៕