ព័ត៌មានក្នុងប្រទេស

កម្មវិធី​វគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នគរបាលនៅថ្នាក់អធិការដ្ឋាន-ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ

ខេត្តកោះកុង៖ថ្ងៃពុធ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសាឆ្នាំ២០២២បណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ថ្នាក់ខេត្ត សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នគរបាលនៅថ្នាក់អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តស្តីទី បានលើកឡើងថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំសង្ឃឹមថាភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលជានគរបាលនៅថ្នាក់អធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ពិតជាទទួលបានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន។ ទាំងនេះជាចំណេះដឹងបន្ថែមមួយទៀត ដែលជួយឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធផលបន្ថែមទៀត លើការងារបច្ចុប្បន្ន ធ្វើយ៉ាងណាឱ្យបានសមស្រប ទៅនឹងគោលការណ៍ណែនាំរបស់ក្រសួង ស្ថាប័ននានា។