ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យតំណាងចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផ្តល់ជូនសហការី ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

កំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចាត់លោកស្រីវរសេនីយ៍ទោ ដេន នីឡា អធិការរងទទួលជំនួយផែនការងារសេនាធិការ ដឹកនាំក្រុមការងារ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ចុះសួរសុខទុក្ខ និងនាំយក
ថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួន របស់លោក ឧត្តមសេនីយ៍ស្នងការ និងថវិកា មិត្តជួយមិត្ត របស់អធិការដ្ឋាន ចំនួន ១,១០០,០០០រៀល និងទឹកដោះគោឆៅ០២យួរ; ទឹកសុទ្ធវីតាល់០១ កេស; ទឹកក្រូច០១កេស និងម៉ាស់០១ប្រអប់ សរុបថវិកា=១,១៣០,០០០រៀល ទៅជូនលោកស្រី អនុសេនីយ៍ឯក ឡេក សេងហួង ជានាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន មានទីលំនៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគាត់មានជម្ងឺ ហើយត្រូវបានវះកាត់កាលពីថ្ងៃទី០២.០៤.២០២២ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕