ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម​ ដឹកនាំ​កងកម្លាំង​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ រក្សាសុវត្ថិភាព​ជូនក្បួន​ថ្នាក់ដឹកនាំជាន់ខ្ពស់

កំពង់ចាម៖​ នៅរសៀលថ្ងៃចន្ទ​ ទី០៤​ ខែមេសា ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំ និងចាត់តាំងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព តាមដងផ្លូវជូនប្រតិភូជាន់ខ្ពស់​ អញ្ជេីញធ្វេីដំណើរត្រលប់វិញ​ ដែល​ឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ចាម គិតពីព្រំប្រទល់ ស្រុកតាំងគោក ខេត្តកំពង់ធំ​ រហូតដល់ស្រុកមុខកំពូល ខេត្តកណ្ដាល ក្បួន (VVIP) មានក្បួនសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងក្បួនសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ៕