ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់ឲ្យតំណាងចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

កំពង់ចាម៖​ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២​ លោកវរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់ឲ្យតំណាងចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិទួលសំបួរ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន៣០នាក់ ក៏បាននាំយកសំលៀកបំពាក់ប្រជាការពារភូមិចំនួន១០កំផ្លេ និងថវិកាចំនួន ៦០ម៉ឺនរៀល ផ្តល់ជូនបងប្អូនប្រជាការពារភូមិ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមក្នុងសកម្មភាពសង្គមយ៉ាងផុសផុលបំផុត ។

ថ្លែងក្នុងពីធីសំណេះសំណាលនេះផងដែរ សមត្ថកិច្ចយើងក៏បានណែនាំដល់កម្លាំងប្រជាការពារឲ្យចេះគោរពច្បាប់ និងគោរពតាមបទបញ្ជាដែលថ្នាក់លេីបានដាក់ឲ្យ​ និងក្ដាប់សភាពការណ៍រាល់បទល្មេីសផ្សេងៗ​ ក្នុងភូមិសាស្រ្ដរបស់ខ្លួនត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់​ ដើម្បីឲ្យសមត្ថកិច្ចយើងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ៕