ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តធន់ធ្ងន់២គ្រឿងព្រលះគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្សចំនួន២នាក់ ស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦-៥៧នៅភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-0770 អ្នកបើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង(ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរ ចំនួន០២នាក់ ១. ឈ្មោះ ជា សុខ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ) ២. ឈ្មោះ ម៉ន សំណាងភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទី៤ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសស្រាល)។បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ពេលមកដល់ចំណុចខាងលើក៏បានបុក ជាមួយរថយន្តម៉ាកHINO ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-3722 អ្នកបើកបរ(គេចខ្លួនពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា។ ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង វត្ថុតាងចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕