ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​​ និងការងារចាំបាច់មួយចំនួន

កំពង់ចាម៖​ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការដែលទទួលបានពីអង្គសន្និបាត​ នៅក្រសួងមហាផ្ទៃ​ និងកិច្ចការងារចាំបាច់មួយចំនួន​ ៖

១-ត្រៀមអនុវត្តផែនការ​ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុតិ្ថភាព​ តាមដងផ្លូវជូនប្រតិភូជាន់ខ្ពស់​ក្នុងផែនការ​ដែលត្រូវឆ្លងកាត់ខេត្តកំពង់ចាម

២-ត្រៀមអនុវត្តផែនការ​ ការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវតិ្ថភាព​ ជូន​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​កងយោធពល​​ខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោ​ក​ តំណាងដ៏ខ្ពង់ខ្ពស់របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ 

៣-​ត្រៀមរៀបចំកម្លាំងមន្រ្តី​នគរបាល​ និងប្រជាការពារ​ ចូលរួមវគ្គបណ្ដុះបណ្ដាល​ ហ្វឹកហ្វឺន​ ដេីម្បីការពារសន្តិសុខ​​ ការបោះឆ្នោតក្រុមប្រឹក្សា​ ឃុំ-សង្កាត់​ នាពេលខាងមុខនេះ​

៤-ផ្សព្វផ្សាយ​ និងអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន​ លេីកទី៧​ ឆ្នាំ២០២២​ 

៥-រៀបចំផែនការ​ ការពារសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ជូនប្រជាពលរដ្ឋក្នុងឱកាស​ បុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ​ 

៦-ត្រួតពិនិត្យ​ និងពង្រឹង​ចំពោះ​​វេនប្រចាំបញ្ជា​ កម្លាំង​ត្រៀមចេញអន្តរាគមន៍២៤/២៤ម៉ោង​ និងល្បាតក្នុងភូមិសាស្រ្ត​ សំខាន់ៗ​

៧-ពង្រឹងវិន័យរបស់កងកម្លាំង​នគរបាលជាតិ 

សមាសភាពចូលរួមមាន៖​ លោកស្នងការរង​ លោកអនុប្រធានផែន​ លោកនាយ​ នាយរង​ ការិយាល័យ​ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ លោក​អធិការរងទទួលដឹកនាំផែនការងារសេនាធិការ,​ ផែនការងារប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០​ ៕