ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកជលគិរី ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីសំណេះសំណាលនោះ ក៏មានវត្តមានចូលរួមពីឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជលគិរី និងឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានស្រុកជលគិរី និង លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុកជាច្រើនរូប ៕