ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី​ សៅ​ សារុន​ លោកឧត្តមសេនីយ៍ត្រី មាស តេន និងលោកឧត្តមសេនីយ៍ត្រី​ ព្រហ្ម​ វាសនា​ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បេីកកិច្ចប្រជុំរួមស្តីពីការរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ~ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

ខេត្តតាកែវ៖ នាព្រឹក​ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២​ ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី​ សៅ​ សារុន​ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរង ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ត្រី​ ព្រហ្ម​ វាសនា​ ស្នងការរង ទទួលជំនួយការដឹកនាំការងារ ការិយាល័យកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល​បានដឹកនាំ​” កិច្ចប្រជុំរួមស្តីពីការរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ~ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤”ដោយមានការចូលរួមពីៈ លោកនាយ​ការិយាល័យចំណុះឲ្យផែន លោកនាយរង និងនាយផ្នែកទទួលការងាររដ្ឋបាល នៃការិយាល័យជំនាញទាំង៣២ លោកមេបញ្ជការរងទទួលការងារសេនាធិការ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោកអធិការរងទទួលការងារសេនាធិការ​~ទទួលការងារសន្តិសុខ និងទទួលការងារកិច្ចការប៉ុស្តិ៍​ នៃអធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ១៩០នាក់ ស្រីចំនួន ៤នាក់។ មានមតិពាក់ព័ន្ធក្នុងកិច្ចប្រជុំនោះដែរលោកឧត្ដមសេនីយ៍ត្រី​ ស្នងការរង បានណែនាំបន្ថែមឲ្យត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនិមួយៗឲ្យត្រឹមត្រូវ ពង្រឹងរបៀបរបបការ​ងារប្រចាំថ្ងៃតាមបណ្តាអង្គភាព ឲ្យរៀបចំបែងចែកតួនាទីភារកិច្ច​តាមជំនាញរៀងខ្លួន និងស្លៀកពាក់ឯកសណ្ឋានអោយបានសមរម្យជាកងកម្លាំងនគរបាលជាតិ ទុកដាក់ឯកសារអោយបានត្រឹមត្រូវ​។ ជាចុងក្រោយ​លោកឧត្តមសេនីយ៍​ត្រី ស្នងការរង បានដាស់តឿនដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ត្រូវចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាល ជាពិសេសវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា(៣កុំ និង៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ៕