ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យតំណាង នាំយកបច្ច័យ និងសម្ភារៈមួយចំនួនទៅចូលរួមក្នុងពិធីបុណ្យសពម្តាយបង្កើតរបស់លោក សាន់ ថារ័ត្ន ស្នងការរង

កំពង់ចាម​៖​ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក វ៉ា សុធារ៉ា ស្នងការរងទទួលផែនការងារសេនាធិការ ជាតំណាង និងសហការី នាំយកបច្ច័យ និងសម្ភារៈមួយចំនួនទៅចូលបុណ្យសព ឧបាសិកា សាន់ អេងស្រុីង ត្រូវជាម្តាយបង្កើតរបស់លោកវរសេនីយ៍ទោ សាន់ ថារ័ត្ន ស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយស្នងការ ថ្នាក់ដឹកនាំ រហូតមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ ក៏ចូលរួមចែករំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំជូនចំពោះលោកវរសេនីយ៍ទោ សាន់ ថារ័ត្ន និងភរិយា ព្រមទាំងក្រុមគ្រួសារនាំសពទាំងអស់ផងដែរ ៕