ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍ កម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនអាជីវករលក់ដូរនៅតាមទីផ្សារក្នុងក្រុងកំពង់ចាម

កំពង់ចាម : នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនអាជីវករលក់ដូរនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។

កងកម្លាំងនគរបាលខេត្តកំពង់ចាម សូមថ្លែងអំណគុណ ចំពោះបងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ជាពិសេស បងប្អូនប្រជាពលរដ្ឋ តែងតែសហការល្អ ជាមួយកងកម្លាំង ដែលឈរជើងការពារនៅតាមគោលដៅនីមួយៗ ក្រវ៉ាត់ក្រុងកំពង់ចាម ក្នុងនោះផងដែរ គឺការផ្តល់នូវសេចក្តីរាយការណ៍ទាន់ហេតុការណ៍នានា ដែលកើតឡើងក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នាពេលកន្លងមក ៕