ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកកាន់ដៃចង្កូតនៅផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម

កំពង់ចាម៖​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងនៅពេលយប់ ឬមកពីការធ្វេសប្រហែស ឬមកពីការទទួលទានគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រងាយរងគ្រោះ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់ឲ្យកម្លាំងជំនាញរបស់ការិយាល័យ ចុះសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាកស្រុកបាធាយ បន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើត្រួតពិនិត្យជាតិអាល់កុលចំពោះអ្នកបើកបរ, ពិនិត្យបច្ចេកទេសយានយន្តណែនាំមិនឲ្យដឹកសំពីងសំពោង, ផ្ទុកទំនិញច្រើនហួសកំណត់ និងពន្យល់ណែនាំដល់អ្នកបើកបរទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេស គឺនៅពេលយប់តែម្តង ៕