ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បន្តចុះអនុវត្តការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ជាប្រចាំ

ខេត្តបាត់ដំបង៖​ នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំ​ឆ្លូវ​ ត្រី​សក័ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តការងារប្រចាំថ្ងៃ៖
១_ ចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច និងធ្វើវេទិកាផ្សព្វផ្សាយ០៣លើក មានប្រជាពលរដ្ឋចូលរួមសរុប៤៣នាក់ ស្រី២៤នាក់។
-ប៉ុស្តិ៍បឹងរាំង ធ្វើការផ្សព្វផ្សាយ០១លើក មានប្រជាពលរដ្ឋចូលរួមសរុប១៧នាក់ ស្រី១១នាក់។
-ប៉ុស្តិ៍អូរដា ធ្វើការផ្សព្វផ្សាយ០១លើក មានប្រជាពលរដ្ឋចូលរួមសរុប១៦នាក់ ស្រី០៦នាក់។
-ប៉ុស្តិ៍កំរៀង ធ្វើការផ្សព្វផ្សាយ០១លើក មានប្រជាពលរដ្ឋចូលរួមសរុប១០នាក់ ស្រី០៧នាក់។
២_កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសម្រួលចរាចរណ៍ជូនសិស្សានុសិស្សឆ្លងថ្នល់ពេលចេញពីរៀនជាប់ជាប្រចាំ។
៣_ កម្លាំងផ្នែកអត្តសញ្ញាណកម្ម បានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។