ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖​ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក។

កាលពីថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅចំនុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនបានជនសង្ស័យបានចំនួនម្នាក់ ឈ្នោះ ផន ស៊ន ហៅ សេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤ថង់ ទម្ងន់ ៣,៩២ក្រាម (ទាំងសំបក), ទូរស័ព្ទចំនួន ១គ្រឿង (ចាស់) , សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន, ម៉ូតូចំនួន ១គ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ (ចាស់)។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ផន ស៊ន ហៅ សេង និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ទៀត នៅចំនុចផ្ទះជួល នៅភូមិប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង១២និង៥០នាទី និងនៅចំនុចតារាងបាល់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ១៣និង១០នាទី ។
១.ឈ្មោះ នឿន សារឿន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
២.ឈ្មោះ ខន សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣.ឈ្មោះ ប៉ន និត ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិកំពង់រាប ឃុំសង្កែវា ស្រុកបវេល ខេត្តបាត់ដំបង។
៤.ឈ្មោះ ឆោម វណ្ណេត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៥.ឈ្មោះ លីន សុខណា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៦.ឈ្មោះ ឈិន កុសល់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន ១គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។