ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក​អធិការ​ស្រុក​សំរោង​ទង​ដឹកនាំ​កងកម្លាំង​ចុះ​សួរសុខទុក្ខ​និង​ឧបត្ថម្ភ​ថវិកា​ដល់​អធិការរង​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ នៅគេហដ្ឋាន

កំពងស្ពឺនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២២លោកវរសេនីយ៍ឯកឃុសុផលអធិការនគរបាលស្រុកសំរោងទងបានដឹកនាំក្រុមការងារអធិការដ្ឋាននគរបាលស្រុកសំរោងទងបានចុះសួរសុខទុក្ខបាននាំយកថវិការបស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចំនួន.៦០០.០០០(​មួយលានប្រាំមួយសែន​)​រៀលជូនដល់លោកវរសេនីយ៍ត្រីសុតសុខនអធិការរងទទួលការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំរោងទងមានជំងឺវះកាត់ពោះវៀនដុះខ្នែងសំរាកព្យាបាលនៅគេហដ្ឋានភូមិបិឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺ

នាឱកាសនោះលោកអធិការក៏បានជូនពរសូមអោយលោកឆាប់ជាសះស្បើយនិងមានសុខភាពល្អឆាប់បានចូលបំរើការងារឡើងវិញ