ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរក្នុងពិធី សំណេះសំណាល និងបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរក្នុងពិធីសំណេះសំណាល និងបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ លើកទី១ប្រចាំឆ្នាំ២០២២ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអគ្គលេខាធិការរងសហព័ន្ធបាល់ទះកម្ពុជា លោកគ្រូតំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈកម្មាធិការរៀបចំការប្រកួត មន្រ្តីអាជ្ញាកណ្តាលចៅក្រម សប្បុរសជន ភ្ញៀវកិត្តិយស មហាជន និងប្អូនៗដែលជាកីឡាករទាំងអស់។

       សូមបញ្ជាក់ដែរថា ការប្រកួតបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ មានរយៈពេលប្រាំពីថ្ងៃចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចែកចេញជា ១២ក្រុម ៤ពូល ដោយក្នុងមួយពូលមាន៣ក្រុម និងត្រូវជ្រើរើស ២ក្រុមដើម្បីឡើងវគ្គផ្តាច់ព្រាត់ ហើយគួរទីមួយព្រឹកនេះក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ ជួបជាមួយក្រុមកីឡាករបាល់ទះអធិការដ្ឋាននគរបាលស្រុកទ្រាំង ជាលទ្ធផលក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តទទួលបានជ័យជំនះ៣សិត ទល់សូន្យ និងគួរទីពីរវាងកីឡាករបាល់ទះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ជួបជាមួយក្រុមកីឡាករបាល់ទះធនាគាABA ខេត្តតាកែវ ជាលទ្ធផលក្រុមកីឡាករបាល់ទះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ទទួលបានជ័យជំនះលើក្រុមកីឡាករបាល់ទះធនាគាABA ៣សិត ទល់និង២សិត ចំពោះការប្រកួតនេះត្រូវបានប្រារព្ធធ្វើឡើងនៅតារាងបាល់ទះផ្ទះសំណាក់គ្រូបង្រៀនទល់មុខសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវផងដែរ៕