ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់​ លួចបន្លំឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា

ខេត្តបាត់ដំបង៖​ នាថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី​ ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍​ លោកវរសេនីយ៍ឯក​ គង់​ ផុនដា នាយការិយាល័យ​ស៊ើបអង្កេត​ និងអនុវត្តនីតិវិធី​ បានចាត់បញ្ជូនជនជាតិវៀតណាម ចំនួន៣នាក់​ បន្លំខ្លួនលួចឆ្លងដែនខុសច្បាប់មកពីព្រះរាជាណាចក្រថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា​ ត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា_ថៃ​ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ​ ​ស្រុកសំពៅលូន ​ខេត្តបាត់ដំបង​ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី ដែលជនជាតិវៀតណាមទាំង៣នាក់ មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ DUONG VAN PHUONG ភេទប្រុស អាយុ ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8797146 ទិដ្ឋាការចូលតាមប្រទេសឡាវ។
២-ឈ្មោះ LE THI HIEN ភេទស្រី អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N2020433 ទិដ្ឋាការចូលតាមប្រទេសឡាវ។
៣-ឈ្មោះ VO ANH ភេទ ប្រុស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8887841 ទិដ្ឋាការចូលតាមប្រទេសឡាវ។