ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺ   នៅថ្ងៃច័ន្ទ ៤រោចខែផល្គុន ឆ្នាំឆ្លូវ ពស២៥៦៥ ត្រូវថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:១៥នាទី  នៅលើផ្លូវក្រាលកៅស៊ូ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរបញ្រ្ចាសទិសគ្នា ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់អោយដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកCPX ពណ៍ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហៀង វុធថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងជាមួយរថយន្ត០១គ្រឿងដែលបើកពីមុខស្របទិសគ្នា ហើយបានជ្រុលចង្កូតទៅបុកជាមួយ រថយន្ត០១គ្រឿងទៀតម៉ាកFord wildrak ពណ៏ស សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ2AO-2755 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបុក និងបណ្ដាលអោយអ្នកបើកម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ ដោយម៉ូតូ និងរថយន្តខូចខាត់កំរិតធ្ងន់

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

ចំណែកវត្ថុតាងទាំងពីរផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីចាត់ការតាមនីតិវិធី