ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២​ របស់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖​ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ១៥ កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី​១៧ ខែមីនា​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២​ របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់  ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅ​សាលប្រជុំធំសាលាខេត្ត​ឧត្ដរមានជ័យ ។​

ពិធី​នេះ​ផងដែរ​ ក៏មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​ ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្ដម អភិបាលខេត្ត​ ឯកឧត្ដម ប្រធាន​សាលាដំបូង​ ឯកឧត្ដម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ឯកឧត្ដម​ លោក​ជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម​ លោក​ជំទាវ​ អភិបាលរង​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ លោក លោកស្រីប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ លោក​អភិបាលស្រុក​-​ក្រុង​ លោក​អធិការ​នគរបាលស្រុក​-​ក្រុង​ លោក​ លោកស្រីមេឃុំ​-​ចៅសង្កាត់​ លោកនាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង២៤ និង​មន្ត្រីរាជការ​មានការពាក់ព័ន្ធយ៉ាងច្រើនកុះករ៕