ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ប្រគល់ថវិកាចំនួន៦០លានរៀលជូនគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិចំនួន ១០គ្រួសារ

ពោធិ៍សាត់៖  នៅថ្ងៃព្រហសត្បិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្សតំណាងខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកថវិកា ចំនួន៦០,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិចំនួន១០គ្រួសារ ដោយមួយគ្រួសារទទួលបានថវិកាចំនួន០៦លានរៀល។

ពិធីប្រគល់នេះគឺធ្វើឡើងជាបន្តបន្ទាប់ អាស្រ័យលើគេហដ្ឋានជាក់ស្តែងរបស់គ្រួសារសពសមាជិកសមាគមន៍មិត្តនគរបាលជាតិនីមួយៗ ក្នុងនោះ បានប្រគល់នៅស្នងការដ្ឋានចំនួន០២គ្រួសារ ថវិកាចំនួន១២លានរៀល ប្រគល់នៅគេហដ្ឋានផ្ទាល់ចំនួន០១គ្រួសារស្ថិតក្នុងក្រុងពោធិ៍សាត់ ថវិកាចំនួន០៦លានរៀល ប្រគល់នៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំនួន០៣គ្រួសារ ថវិកាចំនួន១៨លានរៀល ប្រគល់នៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០២គ្រួសារ ថវិកាចំនួន១២លានរៀល និងប្រគល់នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំនួន០២គ្រួសារ ថវិកាចំនួន១២លានរៀល

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ បានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព នឹងបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន កិត្តិយសសមាគម .. ឯកឧត្តម នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគម ..ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសដូចនេះទើបឯកឧត្តមផ្តួចផ្តើមឲ្យមានសមាគមមិត្តនគរបាលជាតិនេះកើតឡើងក្នុងគោលបំណងជួយបង្កលក្ខណៈនិងជួយសម្រួលដល់ជីវភាពភរិយាឬស្វាមីមន្ត្រីនគរបាលទាំងអស់សម្រាប់ក្រុមគ្រួសារទុកធ្វើជាទុនប្រកបមុខរបររកស៊ីស្របច្បាប់ ចិញ្ចឹមគ្រួសារបន្តទៀត

លោកស្នងការរង មានប្រសាសន៍បន្តថា ថវិកាដែល បងស្រី បានទទួលនាពេលនេះ សូមយកទៅចាត់ចែងតាមសេចក្តីត្រូវការក្នុងក្រុមគ្រួសាររបស់ខ្លួនឲ្យចំគោលដៅដែលខ្លួនត្រូវការ

ហើយចំពោះការបាត់បង់សពសមាជិកសមាគមមិត្តនគរបាលជាតិ គឺជាការសោកស្តាយ ជាទីបំផុតដែលកន្លងមកពួកគាត់ទាំងពីរ បានចូលរួមចំណែកក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅ មូលដ្ឋានបានល្អប្រសើរ