រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ថង សាវុន អភិបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រដ្ឋបាលខេត្ត

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុនអភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រដ្ឋបាលខេត្ត ដើម្បីត្រៀមទទួលរៀបចំបុណ្យចូលឆ្នាំថ្មី និងការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តនៅពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ អង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។