ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកប្រាសាទបាគង ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់គ្រឿងញៀន

សៀមរាប នៅថ្ងៃចន្ទ១២កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន  បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក បានចុះបង្ក្រាបបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំនុចលំនៅឋាន  ស្ថិតនៅភូមិ គោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ :

ឈ្មោះ ហួត វើនឈាង ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន១៨កញ្ចប់ស្មើនឹងទម្ងន់១.៦៣ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២២ដេីម្បីអនុវត្តនីតិវិធីច្បាប់បន្ត