រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២

ប៉ៃលិន៖ ថ្ងៃអង្គារ១៣កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំធំខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីរាជការសាលាខេត្ត ផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះ យើងជួបជុំ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាល ២ឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ១៩។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រយៈពេល ២ឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើងបានពុះពារជម្នះនិងឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបានស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំក្នុងសហគមន៏ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មការរោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ចសង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ បើទោះបី សភាពការណ៍ សកល លោក និង តំបន់ មាន វិបត្តិ ប្រែប្រួលស្មុគស្មាញ យ៉ាងណាក្តីប៉ុន្តែ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែល បាន រៀបចំ ដាក់ ចេញ នូវយុទ្ធសាស្ត្រ គ្រប់គ្រង ប្រទេស ជាតិ ប្រកបដោយ ទស្សនវិស័យ ច្បាស់លាស់ និង ដោយ មាន ការ គាំទ្រ ការ ចូលរួម ពី មន្ទីរអង្គភាព ស្ថាប័ន អាជ្ញាធរ មូលដ្ឋាន គ្រប់ លំដាប់ ថ្នាក់ និង ប្រជាពលរដ្ឋ ទូទាំង ខេត្ត ក្នុង នោះ រដ្ឋបាល ខេត្ត ជា ស្ថាប័ន ទទួលខុសត្រូវ ក្នុង ការ រក្សា សន្តិភាព សណ្តាប់ ធ្នាប់ សាធារណៈ បាន ខិតខំ ប្រឹងប្រែង រួមគ្នារក្សាការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព សិ្ថរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយ បញ្ចៀស បាន នូវ អំពើ ភេរវកម្ម ព្រម ទាំង បង្ការ ទប់ស្កាត់និង បង្រ្កាប បាន ទាន់ ពេលវេលា នូវ ឧក្រិដ្ឋកម្ម ឆ្លង ដែន និង ធានា បាន នូវ សន្តិសុខ ផ្ទៃក្នុង យ៉ាង ល្អ ប្រសើរ ហើយ ឧបាយកលទុច្ចរិក របស់ មជ្ឈដ្ឋាន អកតិ នានា ដែល ប៉ុនប៉ង បង្ក អសេ្ថរ ភាព ត្រូវ បរាជ័យ

នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលប៉ៃលិន បានបែងចែកក្រុមពិភាក្សា ចំនួន ០៣ក្រុម លើប្រធានបទ ចំនួន០៣ រួមមាន៖

. ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនិងពន្ធនាគារ

* ការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនល្បែងស៊ីសង

* ការគ្រប់គ្រងពន្ធនាគារ (- បញ្ហាប្រឈមដំណោះស្រាយ)

. វឌ្ឍនភាព និង បញ្ហាប្រឈមនានាទាក់ទងនឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និង ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ។

· ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ (- បញ្ហាប្រឈមដំណោះស្រាយ)

ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ(-បញ្ហាប្រឈមដំណោះស្រាយ)

. បទពិសោធន៍ យន្តការប្រយុទ្ធជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ និង

យន្តការការងារប្រយុទ្ធ គ្រោះមហន្តរាយនានា។

យន្តការប្រយុទ្ធជំងឺកូវីដ១៩ (- បញ្ហាប្រឈមដំណោះស្រាយ) យន្តការប្រយុទ្ធ នឹងគ្រោះមហន្តរាយ(- បញ្ហាប្រឈមដំណោះស្រាយ)

សូមបញ្ជាក់ថា៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈានរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន៕