ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យោធាជើងទឹក០១នាក់បើកអូប័រធ្លាក់ទឹកបណ្តាលអោយលង់ទឹកស្លាប់នៅស្រុកកោះកុង

ខេត្តកោះកុង៖  ថ្ងៃចន្ទ១២កេីត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៣និង៣៥នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ បានទទួលពាក្យបណ្ដឹងរាយការណ៍តាមរយះតេឡេក្រាម(telegram)លេខ(015996199)ឈ្មោះធាន សូរិយា ជានាយបុគ្គលិក កងយោធាជើងទឹក បានប្ដឹងរាយការណ៍ថាមានករណីមនុស្សបាត់ខ្លួន ឈ្មោះ លោកអនុសេនីយ៍ឯកគង់ ចាន់ធឿន ភេទប្រុស មុខងារ ជំនួយការវិទ្យុទាក់ទងកងការពារកោះកុងក្រៅ២បានមកទិញម្ហូបក្នុងភូមិ០១ឡាំដាំរួចចេញទៅអាវវ៉ៅវិញនៅម៉ោង៤ ជាងល្ងាចថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២២ហើយមិនឃើញដល់ផ្ទះលុះដល់ម៉ោង យប់ អ្នកនេសាទដួសក្តាមឃើញសំបកអូប័រអណ្ដែតមិនឃើញមានមនុស្ស ក៏អូសយកមកទុកនៅចំណុចភូមិ០១ឡាំដាំ ដល់ម៉ោង ១ជាងល្ងាចថ្ងៃទី ១៤ខែមីនាឆ្នាំ២០២២ទើបដឹងថាសំបកអូប័រដែលប្រជាពលរដ្ឋរើសបានជារបស់ឈ្មោះខាងលើដែលបានបើកមកទិញម្ហូបកាលពីយប់មិញ ទើបមានការសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ក៏បានសហការ ជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក(ឡាំដាំ) ប្រជាពលរដ្ឋតាមរកកន្លែងដែលឃើញសំបកអូបរ័អណ្តែត មិនឃើញមនុស្ស រហូតដល់វេលាម៉ោង១១និង០៧នាទីថ្ងៃទី១៥ ខែមិនាឆ្នាំ២០២២បានឃើញសាកសពអណ្តែតក្បែរស្រែបង្គា ចំណុចភូមិ០១ ឡាំដាំឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុង ចំពោះសាកសពកំលាំងអធិការ និងអាជ្ញាធរភូមិឃុំ និង កម្លាំងកងយោធាការពារព្រំដែនទឹក និងកំលាំងជំនាញពិនិត្យកោសលវិច្ច័យបានចុះពិនិត្យសាកសពអណ្តែតទឹកជាប់និងច្រាំងក្បែរដើមកោងកាងនៅចំណុចស្រែបង្គាភូមិ០១(ឡាំដាំ)ឃុំកោះកាពិស្រុកកោះកុងយោងតាមការពិនិត្យរបស់ជុំនាញនិងតាមការស្ដាប់កាបំភ្លឺរបស់សាក្សីចំនួន០៣នាក់ បានសន្និដ្ឋានថាសាកសពស្លាប់ដោយសារស្រវឹងស្រាបើកទូកធ្លាក់ទឹកលង់ទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពយើងបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យប្រពៃណី។