ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សារៀបចំផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា អនុប្រធាន ប្រធានគណ:ប្រចាំការគណបក្សខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស បានអញ្ជើញជាអធិបតីដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរគណបក្សស្រុកបន្ទាយមាស ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមការគណបក្សចុះមូលដ្ឋានឃុំទាំង១៥ លោកប្រធាន អនុប្រធានគណបក្សស្រុក សមាជិកអចិន្ត្រៃយ៍ស្រុក និងលោក លោកស្រីប្រធានគណកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង១៥ ។
អំពីរបៀបវារ:ប្រជុំ
១_ការបង្កើតក្រុមការងារចុះតាមខ្នងផ្ទះ
២_ផែនការត្រៀមប្រកាសបញ្ចូលសមាជិកគណបក្សថ្មី
៣_ផែនការត្រៀមថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ៕