ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលស្រុកជើងព្រៃ បានចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម៖​ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃ បានចាត់ឲ្យកម្លាំងអន្តរាគមន៍ពិសេសប្រចាំការ២៤ម៉ោង/២៤ម៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតចល័តតាមភូមិសាស្ត្រងាយគ្រោះ, តាមទីផ្សារ និងទីប្រជុំជននានា ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រហ្មទណ្ឌ នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចយើងខ្ញុំរីករាយនិងសូមអរគុណ ចំពោះកិច្ចសហការរបស់ប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព័ត៌មានទាន់ហេតុការណ៍នាពេលកន្លងមក ៕