ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលមូលដ្ឋានស្រុកស្រីសន្ធរ បានចុះផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម៖​ ដោយអនុវត្តការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ស្តីពីការជំរុញសកម្មភាពផ្តល់សេវាសាធារណៈ និងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានចាត់ឲ្យកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ មានដូចជា៖
-ចុះផ្តល់សៀវភៅស្នាក់នៅ (ក២)
-ចុះផ្តល់សៀវភៅគ្រួសារ (ក៤)
-ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង
-សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្តល់សេវារដ្ឋបាលផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច ជាពិសេស គឺជំរុញដល់កម្លាំងនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ បង្កើនសកម្មភាពល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា និងធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសនេះផងដែរ កម្លាំងនគរបាលយើងបានណែនាំដល់ពួកគាត់ឲ្យបន្តអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 បំលែងថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍យើង ៕