ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលខេត្ត នៅតែបន្តអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច

កំពង់ចាម៖​ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្ត បានជំរុញដល់កម្លាំងជំនាញរបស់ការិយាល័យសុខាភិបាល ឲ្យបង្កើនការអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដោយបានធ្វើការវាស់កម្តៅដោយឧបករណ៍ស្វ័យប្រវត្តិកម្ម និងតាមដានសុខភាព ក្នុងគោលបំណងធានាឲ្យបានថា កងកម្លាំងនគរបាលយើងមានសុខភាពល្អ និងកម្តៅធម្មតា ទើបអនុញ្ញាតឲ្យចូលបម្រើការងារតាមការិយាល័យនីមួយៗ ក្នុងករណីសង្ស័យ ឬកម្តៅក្នុងខ្លួនមិនប្រក្រតី ចាំបាច់ត្រូវធ្វើតេស្តស្វែងរកវីរុសកូវីដ-19 ជាបន្ទាន់ ដើម្បីយើងមានវិធានការឆ្លើយតប និងព្យាបាលបានទាន់ពេលវេលា ។

(យើងអាចភ្លេចកូវីដ-19 តែកូវីដ-19 មិនដែលភ្លេចយើងទេ ជាពិសេសប្រភេទបំលែងថ្មី អូមីក្រុង) ៕