ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការប្រជុំផ្សព្វផ្សាយការងារស្ថិតិជូនដល់ អធិការដ្ឋាននគរបាល ក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ឃុំ/សង្កាត់

ប៉ៃលិន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន  បានធ្វើការប្រជុំផ្សព្វផ្សាយការងារស្ថិតិជូនដល់ អធិការដ្ឋាននគរបាល ក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៨ឃុំ/សង្កាត់។

នៅក្នុងកិច្ចប្រជុំនេះដែរ  លោកវរសេនីយ៍ឯក ព្រាប នឿន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ បានលើកពីបញ្ហាប្រឈម និងដំណោះស្រាយ ដាក់ជូនអង្គប្រជុំ រួចធ្វើការដោះស្រាយរួមគ្នាក្នុងគោលបំណងតម្រង់ទិស ស្របតាមសេចក្តីណែនាំរបស់ថ្នាក់លើនិងធ្វើការបើកកម្រងឯកសារស្តីពីបែបបទ នីតិវិធីនៃការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រាប នឿន បានប្រគល់នូវសៀវភៅគ្រួសារ(ក៤)ចំនួន ១០០ក្បាល និងសៀវភៅស្នាក់នៅ(ក២) ចំនួន១០០សន្លឹក ឲទៅអធិការដ្ឋាននគរបាលក្រុងស្រុក ដើម្បីចែកជូនតាមបណ្តាប៉ុស្តិ៍សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋាន៕