ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានរៀបចំពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា ឆ្នាំ២០២២

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរសិទ្ធិនារីអន្តរជាតិ៨មីនា ឆ្នាំ២០២២  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្ត និងលោកស្រីរ៉េត ផល្លីដា។

សមាសភាពចូលរួមមាន៖

លោកលោកស្រីស្នងការរង និងភរិយា លោកនាយការិយាល័យ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងកងកម្លាំងនគរបាលជាស្ត្រីចំនួន១៩២នាក់។

ក្នុងឱកាសនេះដែរ កងកម្លាំងជាស្ត្រីក្នុងម្នាក់ៗទទួលបានអំណោយសំពត់សូត្រ០១ និងថវិកាចំនួន១០០,០០០រៀល។