ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរងផែនការងារ សណ្តាប់ធ្នាប់ ជាតំណាង លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដឹកនាំកម្លាំងមន្រ្តីនគរបាលរបស់ស្នងការដ្ឋានខេត្ត អញ្ជើញចូលរួមពិធីអបអរសាទរទិវាទីក្រុងស្អាត

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ ជាតំណាង លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងមន្រ្តីនគរបាលរបស់ស្នងការដ្ឋានខេត្ត អញ្ជើញចូលរួមពិធីអបអរសាទរទិវាទីក្រុងស្អាត ក្រោមប្រធានបទ គាំទ្រការបើកទេសចរណ៍កម្ពុជា អមជាមួយការប្រកាសយុទ្ធនាការកម្ពុជាស្អាត ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅចំណុចរង្វង់មូលនាគបាញ់ទឹក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ ចូលរួមផងដែរ ។