ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាលស្រុកចំការលើ បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ក្រោមអធិបតីភាពលោកអភិបាល នៃគណៈអភិបាលស្រុកចំការលើ

កំពង់ចាម៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានអមដំណើរលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ និងសហការី អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណ: ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ថ្លែងក្នុងវេទិកានេះផងដែរ លោកអភិបាល ក៏បានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសង្គម អាចចោទសួរបាន ហើយជាពិសេស គឺបានជំរុញដល់កម្លាំងជំនាញរបស់រដ្ឋបាលសាលាស្រុក និងកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយគ្នា ធ្វើយ៉ាងណាខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនពួកគាត់ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ឲ្យបានល្អប្រសើរជាងមុន ខ្លាំងជាងមុន និងមានប្រសិទ្ធភាពជាងមុន ។

ជាថ្មីម្តងទៀត លោកអភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋទូទាំងស្រុកចំការលើ សូមទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទាំងទី៣ និងទី៤ នៅមណ្ឌលសុខភាព ព្រមទាំងបន្តអនុវត្តវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕