ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

បុណ្យផ្កាសាមគ្គី ដើម្បីកសាង វេទិកា សួនច្បារ បរិសា្ថនសាលារៀន នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រះតេជគុណ ឆន ឆុង អនុគុណក្រុងកំពង់ឆ្នាំង និងជា ព្រះចៅអធិការវត្ដទេពធីតារាម (វត្តលោកយាយទេព) ព្រមទាំងគណះកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៅ វិទ្យាល័យព្រះបាទសុរាម្រឹត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើម ធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅ កសាង វទិកា សម្រាប់ប្រារព្ធកម្មវិធីផ្សេងៗនិង កសាង សួនច្បារ បរិស្ថានសាលារៀន អោយមានភាពស្រស់បំព្រង។

អាស្រ័យដូចបានគោរពនិងជំរាបជូនខាងលើ សូមនិមន្ត យាង អញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ លោកឧកញ៉ា លោកជំទាវ ឧបាសក ឧបាសិកា សប្បុរសជន អតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតទាំងអស់ អនុមោទនា ចូលចាប់មគ្គផល កុសលផលបុណ្យ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យ ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ២.០០រសៀល ជួបជុំពុទ្ធបរិស័ទ្ធ ជិតឆ្ងាយនៅបរិវេណ វិទ្យាល័យព្រះបាទសុរាម្រឹតដង្ហែរផ្កាប្រាក់។ វេលាម៉ោង ៣.០០នាទី និមន្តព្រះសង្ឃ ធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត។ វេលាម៉ោង ៤៣០នាទី ចប់ព្រះធម៌ ប្រកាសផ្កាប្រាក់ ប្រគល់ជូនគណកម្មការគ្រប់គ្រងសាលារៀនដើម្បីរៀបចំ កសាង វេទិកា សួនច្បារ បរិស្ថានសាលារៀន ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ៕