ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឧបត្ថម្ភថវិកាដល់នាយនគរបាលខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

ខេត្តកំពត៖ ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់កងកម្លាំងនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានយកថវិកាផ្ទាល់ខ្លួនចំនួន ៨០០.០០០ រៀល ឧបត្ថម្ភដល់លោក អនុសេនីយ៍ឯក ប៉ែន ដារា នាយប៉ុស្តិ៍បានៀវ នៃអធិការដ្ឋាននគរបាលស្រុកឈូក ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ៕