ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប នៅថ្ងៃសៅរ៍ ១០រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន  បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក  បានចុះបង្ក្រាបបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ :

ឈ្មោះ សៅ សុភី ហៅចាម ភេទស្រី ឆ្នាំកំណើត ១៩៨៩ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ស្មើនឹងទម្ងន់១.៧៥ក្រាម(ទម្ងន់សុទ្ធ) ថ្មគ្រាប់មេតាំហ្វេតាមីន(WY)ចំនួន០៧គ្រាប់ ស្មើនឹងទម្ងន់០.៧៣ក្រាម(ទម្ងន់សិទ្ធ) និងទូរស័ព្ទដៃចំនួន០២គ្រឿង។    

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ២០២២ដេីម្បីអនុវត្តនីតិវិធីបន្ត៕