ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងវរ:៥៣៣ ចុះល្បាតត្រួតពិនិត្យ បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង៖​ នៅវេលាម៉ោង៧និង៣០នាទី នាថ្ងៃចន្ច ១២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក។
ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់លោកអនុសេនីយ៍ទោ ជិន សារ៉ែន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ប៉ុស្តិ៍អូរអន្លក់ និងលោកអនុសេនីយ៍ឯក សយ សឿន នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំងចំនួន៥នាក់ សហការជាមួយកម្លាំងវរ:៥៣៣ (ចំណុះអោយកងពលលេខ៥៣) ចំនួន១១នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ព្រុំ ហ៉ី មេបញ្ជាការរង (គ) បានចុះល្បាតត្រួតពិនិត្យនៅព្រំដែន បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តរបស់ទទួលខុសត្រូវ ជាលទ្ធផល ពិនិត្យឃើញថាពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ។