ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកមោងឫស្សី បង្រ្កាបគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ០២នាក់ អនុវត្តតាម​ច្បាប់

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃ​ពុធ​ ៧រោច ​ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក​ ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៣ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ​វេលា​ម៉ោង១៤និង​២០​នាទី ចំណុចក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំ​បង​ ដោយអនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ​រួមនឹងយោបល់លោកឧត្តមសេនី​យ៍​ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី ​បានដឹកនាំកម្លាំង​ផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ បង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការ​នេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ មេត សុផាត  ភេទប្រុស  អា​យុ ២៧ឆ្នាំ រស់នៅភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្ត​បាត់​ដំ​បង​។
២-ឈ្មោះ សេង វីតា ភេទប្រុស អាយុ​ ២៧ឆ្នាំ រស់​នៅភូមិទី៤ ឃុំរកាខ្នុរ ស្រុក​ ក្រូចឆ្មារ ខេត្តកំពង់ចាម។ វត្ថុតាងចាប់យកបាន មានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៤កូនថង់ទម្ងន់៥.៤១ក្រាមទាំងសំបក ​(សង្ស័យមានសារធាតុញៀន), បំពង់ជក់គ្រឿងញៀនចំនួន០១, រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេ​ញ២BH-៤៩០៣ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុក បានរៀប​ចំកសាងសំណុំរឿងបញ្ជូនជ​នសង័្សយ និងវត្ថុតាងមកកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី​ច្បាប់៕