ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមពិធីបុណ្យមាឃបូជា

ពោធិ៍សាត់៖ នៅក្នុងឱកាសពិធីបុណ្យមាឃបូជា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី ចូលរួមពិធីបុណ្យមាឃបូជា សម្រាប់ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ១៥កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៃបរិវេណវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវជ័យឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញពីឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ថេងស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង  នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត  ព្រមទាំងពុទ្ធបរិស័ទចូលរួមជាច្រើនកុះករផងដែរ

កម្មវិធីប្រារព្ធធ្វើពិធីបុណ្យមាឃបូជានេះដែរគឺចែកចេញពីថ្ងៃ ដោយនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ មានរៀបចំក្បួនដង្ហែរមាឃបូជា ពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន  ធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីល ស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងសូត្រមាឃបូជា ចំណែកព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តម អភិបាល មន្ត្រីរាជការ លោកស្នងការនគរបាលខេត្ត  ព្រមទាំងពុទ្ធបរិស័ទរាប់បាត្រ  ចំណែកចង្ហាន់ និងទេយ្យទានជាសទ្ធា ផ្ទាល់រៀងៗខ្លួន ប្រគេនព្រះសង្ឃចំនួន ១០៨អង្គ និងបានចែកជូនថវិកាឧបត្ថម្ភដល់យាយជីតាជីនិងកងកម្លាំង ប្រជាការពារ ដែលបានរៀបចំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីបុណ្យផងដែរ