ព័ត៌មានអន្តរជាតិ

កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនផ្គត់ផ្គង់សេវាផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកបានប្រកាសថា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងា ដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុតក្នុងប្រវិត្តសាស្ត្រ ដែលបានបំបែកកំណត់ត្រាថ្មីលើវិស័យជាច្រើន ដូចជាពេលវេលាផ្សាយបន្តផ្ទាល់ បច្ចេកទេស និងវិធីសាស្ត្រផលិតកម្មវិធីជាដើម។

លោក Yiannis Exarchos ប្រធានប្រតិបតិ្តនៃក្រុមហ៊ុននេះបានថ្លែងថា តាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយ ដែលមានទូរទស្សនិកជនទស្សនាច្រើនបំផុតក្នុងប្រវិត្តសាស្ត្រ នៅលើវេទិកាបែបឌីជីចលនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេង ហើយការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងនេះទៀតសោតន៍ ក៏បានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយដែលមានអត្រាអ្នកចូលរួមទស្សនាផ្ទាល់ខ្ពស់បំផុតផងដែរ។

ជាមួយគ្នានេះ លោក Exarchos បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង បានប្រើប្រាស់ជាលើកដំបូង នូវបច្ចេកទេសរូបភាពភ្លឺច្បាស់កម្រិត 4K សម្រាប់ផ្សាយបន្តផ្ទាល់និងផលិតកម្មវិធី ហើយត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា «នេះគឺដោយសារតែប្រទេសចិនបាននាំមុខគេលើការប្រើប្រាស់បច្ចេកទេស 5G នៅលើពិភពលោក»

ប្រភព៖ Reuters, FN