ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងអាជ្ញាធរ បន្តទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

ខេត្តបាត់ដំបង៖​ នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវវ:៨១៩  បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន២៦៦នាក់, ស្រី១០៩នាក់ និងក្មេង៤២នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផល គឺវិជ្ជមានកូវីដ-១៩ ម្នាក់។ ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២១៥នាក់ (ស្រី៨៨នាក់, ក្មេង៣៦នាក់) ចំណែកពលករចំនួន៥១នាក់, ស្រី២១នាក់ និងក្មេង៦នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។

ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់ ១៨ឆ្នាំ ចំនួន១៦នាក់ (ស្រី៩នាក់) ហេីយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។