ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ទទួលជួបសំណេះសំណាលជាមួយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រី ក្រមការនៃសាលាភូមិន្ទរដ្ឋបាល

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបសំណេះសំណាលជាមួយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រី ក្រមការ សរុបចំនួន ៣៣ អង្គ/នាក់ ស្រី ៧នាក់ ជាមន្ត្រីសង្ឃ និងជាមន្ត្រីរាជការនៅតាមមន្ទីរ អង្គភាព ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានទូលប្រគេន និងផ្ដាំផ្ញើដល់កម្មសិក្សាការីទាំងអស់ សូមខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងចំណេះដឹងដែលទទួលបានពីសាលាភូមិន្ទរដ្ឋបាល យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍអង្គភាព ក៏ដូចជាខេត្តកំពង់ឆ្នាំងទាំងមូល ឲ្យកាន់តែរីកចម្រើនថែមទៀត ៕