ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង០១ខ្សែ ក្រុង​តាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្ត្រីក្រោមឱវាទ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង០១ខ្សែ មានបណ្តោយប្រវែង៨០ម៉ែត្រ ទទឹង៣.៥០ម៉ែត្រនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល