ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖នៅថ្ងៃសៅរ៏ ០៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២វេលាម៉ោង១៣៣០នាទីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចលើផ្លូវលំមុខវត្តយ៉ាកហាន់ភូមិលេខ០១កសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យវចំនួន០២នាក់៖

ឈ្មោះ មាឃទ្រី ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិលេខ០១កសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)

ឈ្មោះ សុខសាវ៉ាង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិវៀតណាមស្នាក់នៅភូមិលេខ០១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងសំណង់(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់។

មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានទទួលពត៏មានពីប្រជាពលរដ្ឋល្អរាយការណ៍ថានៅម្តុំផ្លូវលំមុខវត្តយ៉ាកហាន់មានការជួញដូរគ្រឿងញៀនលោកមេប៉ុស្តិ៍បានឲកម្លាំងចុះទៅមើលនៅពេលសមត្ថកិច្ចប៉ុស្តិ៍ចុះទៅដល់ក៍ឃើញជនសង្ស័យទាំង០២នាក់កំពុងឈរហើយឃាត់ឆែកឆេរ រកឃើញថ្នាំញៀនចំនួន០៣កញ្ចប់ដែលជនសង្ស័យឈ្មោះមាឃទ្រីបានកាន់ក្តាប់ជាប់នៅដៃខាងឆ្វេង។

រួចលោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនចំនួន០៣កញ្ចប់នេះពិតជារបស់ខ្លួនដែលបានទិញពីក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំព្រែកតាំងហ៊ុនក្នុងតម្លៃ៤០០០០៛(បួនម៉ឺនរៀល)ពិតប្រាកដមែន។

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។